R.Madrid ចង់​ប្រើ​ក្បាច់​អត់​ចាយ​លុយ ថ្ពក់​យក​មិត្ត​រួម​ក្រុម​ថ្មី​របស់ Ronaldo ម្នាក់


 នោះ​គឺ​ខ្សែ​បម្រើ​ឆ្នើម Paul Pogba ដែល​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ ហើយ​គេ​មិន​ទាន់​ព្រមព្រៀង​លើ​ការ​បន្ត​កុងត្រា​ថ្មី​នៅ​ឡើយ ខណៈ​ដែល​ក្លឹប​អេស្ប៉ាញ​ក៏​តាម​សម្លឹង​មិន​ដាក់​ភ្នែក ព្រោះ​ចង់​ឆ្លៀត​ឱកាស​ល្អ​នេះ ចរចា​យក​តារា​ឆ្នើម​សញ្ជាតិ​បារាំង ដោយ​មិន​បាច់​ចាយ​លុយ​ធំ។



តាម​សារព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា Real Madrid នឹង​យក​កីឡាករ​កំពូល ២ រូប​មាន Pogba និង Mbappe មក​ចូលរួម​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ ហើយ​ពួគ​គេ​នឹង​ផ្តល់​កិច្ច​ព្រមព្រៀង​មួយ​ពេញ​ចិត្ត ដើម្បី​ថ្ពក់​យក​អ្នក​ទាំង​ពីរ​ ចេញ​ពី​ការ​ចរចា​នៃ​ភាគី​ក្លឹប​ដទៃ​ដែល​ចង់​បាន។





សម្រាប់ Pogba គេ​នឹង​ឈាន​ចូល​វ័យ ២៩ ឆ្នាំ​ហើយ​នៅ​ខែ​មិនា ឆ្នាំ ២០២២ ដូច្នេះ​សម្រាប់​ការ​ចរចា​ថ្មី​ទាំង​ឡាយ មិន​ថា​តែ​ជាមួយ​ក្លឹប​បច្ចុប្បន្ន ឬ​ក្លឹប​ថ្មី Real Madrid គេ​នឹង​ត្រូវ​ល្អិតល្អន់​បន្តិច ព្រោះ​វា​ទំនង​ជា​កុងត្រា​ចុង​ក្រោយ​មុន​បញ្ចប់​អាជីព។ តារា​ឆ្នើម​រូប​នេះ មាន​ភ្នាក់ងារ​លោក Mino Raiola ជា​អ្នក​រត់ការ ហើយ​កិច្ច​ព្រមព្រៀង​ផ្សេងៗ​ទំនង​ជា​នឹង​ចាប់ផ្តើម​ជជែក​ពិភាក្សា​ពី​ខែ​មករា​ខាង​មុខ​ត​ទៅ៕




Share on Google Plus

About CamSports

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment