Emerson Royal ឈឺចាប់ ដោយសារ Barcelona បង្ខំឱ្យគេផ្លាស់ទៅ Tottenham នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរ

 កីឡាករ Emerson Royal បាននិយាយថា គេមានអារម្មណ៍ឈឺចាប់ដោយសារវិធីដែល Barcelona បង្ខំឱ្យគេផ្លាស់ទៅកាន់ក្រុម Tottenham Hotspur នៅ Premier League នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករនៅរដូវក្ដៅ។


Emerson អាយុ ២២ ឆ្នាំ ទើបតែបានចុះហត្ថលេខាជាមួយ Barcelona កាលពីខែមិថុនា នៅពេលដែលក្លិប បានកោះហៅរូបគេពីក្លិប Real Betis ក្នុងតម្លៃ ៩លានផោន។

ទោះយ៉ាងណានៅពេលដែល Tottenham បានផ្តល់ប្រាក់ ២៥ លានផោនសម្រាប់ខ្សែការពារស្តាំរូបនេះ កាលពីថ្ងៃចន្ទ ថ្នាក់ដឹកនាំរបស់ Barcelona បានទូរសព្ទហៅរូបគេ ទៅកាន់កន្លែងហ្វឹកហាត់ ហើយបានពន្យល់ថា ពួកគេបានយល់ព្រមនឹងលក្ខខណ្ឌរបស់ Spurs បើទោះបីជាគេចង់ស្នាក់នៅបន្តក៏ដោយ។

Emerson បានប្រាប់ថា៖ “ខ្ញុំគិតថាក្លិបចង់ឱ្យខ្ញុំស្នាក់នៅបន្ត។ ខ្ញុំបានចាប់ផ្តើមនៅថ្ងៃអាទិត្យ [ទល់នឹងក្រុម Cetafe ] បន្ទាប់មក នៅថ្ងៃបន្ទាប់ខ្ញុំបានឃើញការប្រែប្រួលជាច្រើន ដែលថាក្រុម Tottenham កំពុងនិយាយជាមួយ Barcelona ថាវាជិតរួចរាល់ទៅហើយ។

“ខ្ញុំមិនដឹងអ្វីទេ ក្លិបបានហៅខ្ញុំទៅកន្លែងហ្វឹកហាត់ ហើយនោះគឺជាពេលដែលខ្ញុំដឹងថាពួកគេចង់ឱ្យខ្ញុំទៅ”៕



សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។


Share on Google Plus

About CamSports

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment