មាន​តាំង​ពី Pogba/Bruno តើ​កីឡាករ​ ៤ រូប​នៅ Man Utd និយាយ​បែប​ណា​ខ្លះ​ពី Ronaldo?

 

តារា​ឆ្នើម Cristiano Ronaldo បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Turin មក​កាន់​ក្លឹប​អង់គ្លេស Man Utd កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ដែល​វា​បាន​ក្លាយ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​សាទរ​មួយ ជា​ពិសេស​ម្រាប់​កីឡាករ​និង​អ្នក​គាំទ្រ​ក្លឹប​ម្ចាស់ដី Old Trafford។


ក្នុង​អត្ថបទ​នេះ CamboTrends សូម​រំឭក​នៅ​សម្រង់​សម្តី​ខ្លីៗ​របស់​កីឡាករ​ទាំង ៤ រូប​នៅ Man Utd ដែល​បាន​និយាយ​អំពី Cristiano Ronaldo ខ្លះ​លើក​ឡើង​មុន​ និង​ខ្លះ​និយាយ​ក្រោយ​កីឡាករ​ព័រទុយហ្គាល់​ផ្ទេរ​មក Old Trafford។

Paul Pogba និយាយ​ថា៖ “តាម​ពិត​ទៅ​សម្រាប់​ខ្ញុំ​គឺ​គ្មាន​កីឡាករ​ណា​ដែល​ល្អ​បំផុត​នោះ​ទេ រវាង Ronaldo និង Messi ដោយ​ពួក​គេ​ជា​កីឡាករ​ពីរ​ផ្សេង​គ្នា ហើយ​ជា​កីឡាករ​ដែល​អាច​ឲ្យ​យើង​រីករាយ​នឹង​ការ​មើល​ពួក​គេ​លេង”។


Harry Maguire ថា៖ “សម្រាប់​ខ្ញុំ Ronaldo គឺ​ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា​នៅ​ក្នុង​ការ​ប្រកួត”។ រី​ឯ Bruno Fernandes ជា​មិត្ត​រួម​សញ្ជាតិ​ផ្ទាល់ លើក​ឡើង​បែប​នេះ៖ “ខ្ញុំ​មិន​ធ្លាប់​ឃើញ​ Pele លេង​ដោយ​ផ្ទាល់​ទេ ដូច្នេះ​ខ្ញុំ​មិន​អាច​និយាយ​ថា​គាត់​ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា​ឡើយ ដូច្នេះ​សម្រាប់​ខ្ញុំ គឺ Cristiano ជា​កីឡាករ​ដ៏​ល្អ​បំផុត”។



Marcus Rashford ថា៖ “ខ្ញុំ​ជា​អ្នក​គាំទ្រ​ពេញ​ទំហឹង​របស់ Ronaldo តែ​សម្រាប់​ខ្ញុំ​គិត​ថា Messi ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា”។ គួរ​បញ្ជាក់​ថា Rashford គឺ​បញ្ចេញ​មតិ​ដូច​ទៅ​នឹង Mason Greenwood ក៏​ដូច​ជា Scott McTominay ដែល​និយាយ​ថា កីឡាករ​អាហ្សង់ទីន​ Messi ទើប​សក្តិសម​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក តែ​យ៉ាង​ណា​មិន​ច្បាស់​ថា ពួក​គេ​បន្ត​យល់​ឃើញ​បែប​ណា​ទៀត​នោះ​ទេ ក្រោយ​ការ​ផ្ទេរ​របស់ CR7 សារ​នេះ៕


Share on Google Plus

About CamSports

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment