អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United អាចនឹងមានការខកចិត្ត សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះ ដោយសារតែខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងបានត្រឹមតែអង្គុយកៅអីបម្រុងប៉ុណ្ណោះ ក្នុងការប្រកួតទល់ក្រុម Newcastle United នៅទឹកដី Old Trafford។
ជាក់ស្តែង បន្ទាប់ពីបញ្ចប់កាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ Ronaldo ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ៥ ថ្ងៃ មុនពេលចូលរួមធ្វើការហ្វឹកហាត់ជាមួយក្រុម Man Utd ជាលើកដំបូង ចាប់តាំងពីបានផ្ទេរមកពីក្លិបសេះបង្កង់ Juventus មក ។
ប៉ុន្តែបើតាមរបាយការណ៍ពី The Sun បានបង្ហាញថា លោក Ole Gunnar Solskjaer នឹងមិនទាន់ដាក់ Ronaldo លេងនៅជម្រើសដំបូងនោះទេ ដោយសារគេមានពេលវេលេាតិចតួច ដើម្បីរៀបចំខ្លួនក្នុងប្រកួតមួយនេះ ។
មិនតែប៉ុណ្ណោះ វាត្រូវបានគេរាយការណ៍ទៀតថា Ronaldo អាចត្រូវគ្រូបង្វឹកសញ្ជាតិន័រវេសខាងលើដាក់ឲ្យអង្គុយកៅអីបម្រុងប៉ុណ្ណោះ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ ។ ហើយចំពោះការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករព័រទុយហ្គាល់ អាចនឹងលើកទៅសប្តាហ៍ក្រោយវិញ នៅពេល Man Utd ត្រូវប៉ះក្រុម Young Boys នៅក្នុងក្របខ័ណ្ឌ Champions League ៕



0 comments:
Post a Comment