ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ បានរំកិលមកកាន់កំពូលតារាងនៃពូល A ក្នុងវគ្គជម្រុះ FIFA World Cup បន្ទាប់ពីទទួលបានជ័យជម្នះលើ អាហ្សៃបៃហ្សង់ ដោយលទ្ធផល ៣-០។
ខ្សែបម្រើ Bernardo Silva របស់ Manchester City បញ្ចប់ទីបានយ៉ាងល្អ មុនពេល Andre Silva រកបានមួយគ្រាប់បន្ថែមទៀត។ ហើយ Diogo Jota របស់ Liverpool បានតែតបញ្ចូលទីគ្រាប់ទី៣ ដើម្បីធានាជ័យជម្នះខណៈអាហ្សៃបៃហ្សង់បន្ដឈរនៅបាតតារាងមាន១ពិន្ទុដដែល។ 
សម្រាប់ការប្រកួតនេះ ពុំមានវត្តមានរបស់ប្រធានក្រុម Cristiano Ronaldo ឡើយ ដោយសារខ្សែប្រយុទ្ធរូបនេះ ទទួលបានកាតលឿងទី២ សម្រាប់ការដោះអាវអបអរ ក្រោយបំបែកកំណត់ត្រាគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិ។
ដោយឡែកក្រុមស៊ែប ដែលឈរនៅកំពូលតារាងមុនការប្រកួត បានរំកិលមកលេខ២វិញ បន្ទាប់ពីទទួលបានលទ្ធផល ១-១ ក្នុងការប្រកួតតទល់ជាមួយ ក្រុមសាធារណរដ្ឋអៀរឡង់៕

0 comments:
Post a Comment